IT'S LIVE!
  មានបញ្ហា?​ ទាក់ទងមក +855 96 900 0808
1
សូមពិនិត្យមើលព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃទាំងអស់ទាក់ទងនឹងអចលនទ្រព្យនេះ
2
ចុចលើប៊ូតុង "ការបញ្ចុះតម្លៃបម្រុង" ដើម្បីធានាបាននូវតម្លៃល្អបំផុត
3
យើងនឹងទាក់ទងអ្នកក្នុងរយៈពេល ៤៨ ម៉ោងទៀតដើម្បីបញ្ជាក់ពីការកក់ទុករបស់អ្នក
4
ជួបជាមួយអ្នកអភិវឌ្ឍន៍ដើម្បីបញ្ចប់កិច្ចព្រមព្រៀង
5
ប្រសិនជាអ្នកសម្រេចចិត្តមិនទិញអចលនទ្រព្យដែលអ្នកបានកក់រួច អ្នកអាចទាមទារប្រាក់កក់យកត្រលប់ទៅវិញបាន។

ការបញ្ចុះតំលៃពិសេស

20% for 100% upfront payment  
15% for 30% downpayment  
10% for 10% downpayment  

Rose Apple Square

Apple Road Rose, ស្វាយដង្គំ, សៀមរាប, សៀមរាប
តម្លៃលក់ពី $75,580 $2,361/m2
តម្លៃពិសេសចាប់ពី $60,464 $1,889/m2
8.0% ការធានាជួលត្រឡប់ ?
10% សមាមាត្រលុយ​កក់ ?
30% អត្រាបានលក់ហើយ ?
20% ដំណើរការនៃការសាងសង់ ?
2022 Completion Year

Rose Apple Square

Rose Apple Square ​គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ថ្មីសន្លាងស្ថិតនៅក្នុងខេត្តសៀមរាប ដែលបានចាប់ផ្តើមការសាងសង់ជាផ្លូវការ កាលពីខែមិថុនា ឆ្នាំ២០២០។ អភិវឌ្ឍដោយក្រុមហ៊ុន Urban Living Solutions Co., Ltd. គម្រោងមួយនេះមានគោលដៅចំបងក្នុងការពាំនាំនូវសហគមន៍លំនៅឋានប្រកបដោយភាពរស់រវើក​​​ ដែលអំណោយផលសម្រាប់ការរស់នៅ ការផ្សារភ្ជាប់ទំនាក់ទំនង និងការបង្កើតភាពស្និទ្ធស្នាល នៅក្នុងសហគមន៍រស់នៅជំនាន់ថ្មី ដែលនឹងប្រែក្លាយទៅជាគោលដៅកម្សាន្ត និងលំនៅដ្ឋានដ៏ពេញនិយមបំផុតនៅក្នុងខេត្តសៀមរាប ក្នុងពេលឆាប់ៗនេះ។

គម្រោង​ Rose Apple Square ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត ដោយបង្កើតឡើងវិញនូវសណ្ឋានទីក្រុងលក្ខណៈប្រពៃណី ដែលបែងចែកទៅជា ៤ តំបន់ធំៗដាច់ដោយឡែកពីគ្នា។ តំបន់ទី១ មានឈ្មោះថា Rose Apple Commune គឺជាទីតាំងអាផាតមិនយ៉ាងស្រស់ស្អាត ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំងសម្រាប់បែបបទនៃការរស់នៅលក្ខណៈទីក្រុងប្រកបដោយគុណភាពខ្ពស់។ តំបន់ទី២ មានឈ្មោះថា Rose Apple Office គឺជាការិយាល័យពាណិជ្ជកម្មទីមួយនៅក្នុងខេត្តសៀមរាបដែលផ្ដល់ជូននូវប័ណ្ណកម្មសិទ្ធរួម​ (Strata-Title)។ តំបន់ Rose Apple Office ហ៊ុមព័ទ្ធដោយសហគមន៍ដ៏រស់រវើក​​ ដែលអំណោយផលសម្រាប់ការរៀបចំការិយាល័យពាណិជ្ជកម្ម។ ចំណែកឯតំបន់ទី៣វិញ មានឈ្មោះថា Rose Apple Forum គឺជាបណ្ដុំការិយាល័យធ្វើការរួម (co-working space) និងមជ្ឈមណ្ឌលស្រាវជ្រាវអំពីវប្បធម៍និងគោលនយោបាយ ដែលភ្ជាប់មកជាមួយនូវសាលរៀបចំកម្មវិធីយ៉ាងធំទូលាយ ស័ក្តិសមសម្រាប់ការរៀបចំសន្និសីទ និងការសម្តែងសិល្បៈនានា។

ចុងក្រោយបំផុតគឺតំបន់ Rose Apple Residences ដែលជាទីតាំងខុនដូប្រកបដោយសុវត្ថិភាព និងហ៊ុមព័ទ្ធដោយបរិយាកាសរស់នៅយ៉ាងរីករាយ ដែលនាំមកនូវបទពិសោធជីវិតទីក្រុងយ៉ាងសម្បូរបែប។ Rose Apple Residence​ ត្រូវបានចាត់ទុកថាជាសហគមន៍លំនៅឋានពិសេសខុសប្លែកពីគេ​ និងមានតែមួយគត់នៅក្នុងខេត្តសៀមរាប ហើយមានទីតាំងស្ថិតនៅចំចំណុចកណ្តាលរបស់ខេត្តតែម្ដង។

ទីតាំងយ៉ាងអំណោយផលរបស់ Rose Apple Residences ស្ថិតនៅកណ្តាលខេត្តសៀមរាប អនុញ្ញាតឱ្យអ្នករស់នៅក្នុងគម្រោងនេះ ក្រេបយកបទពិសោធថ្មី និងរីកលូតលាស់នៅក្នុងបរិយាកាសទីក្រុងដ៏រុងរឿងរបស់ខេត្តមួយនេះ។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីដំណើរការលូតលាស់ទៅមុខឥតឈប់ឈររបស់ខេត្តសៀមរាប ដែលមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏សំខាន់ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងគោលដៅរស់នៅដែលកំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងថែមទៀត ក្នុងរង្វង់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសផងដែរ។ បន្ថែមពីលើនេះទៀត ការរចនាប្លង់មេរបស់គម្រោង Rose Apple Square មានលក្ខណៈប្រហាក់ប្រហែលទៅនឹងបរិវេណមហាវិទ្យាល័យនៅលោកខាងលិច ដែលនាំមកនូវបរិយាកាសរស់នៅយ៉ាងរស់រវើកបែបយុវវ័យ ពេញនិយមសម្រាប់ប្រជាជនជំនាន់ថ្មី។

ដោយហេតុថាលំនៅឋាន គឺជាផ្នែកដ៏សំខាន់មួយនៃគម្រោង Rose Apple Square ម្ចាស់គម្រោងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរចនាលំនៅឋានរបស់ខ្លួនឱ្យមានលក្ខណពិសេសស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងខេត្តសៀមរាប។​ Rose Apple Residences មានលំនៅឋានសរុបចំនួន ២៣៥ យូនីត ដែលបានបែងចែកទៅជា ៤ ប្រភេទដាច់ដោយឡែកពីគ្នា​ រួមមាន បន្ទប់ស្ទូឌីយោ អាផាតមិនបន្ទប់គេង១ អាផាតមិនបន្ទប់គេង២ និងអាផាតមិនបន្ទប់គេង៣។​ គ្រប់យូនីតទាំងអស់ភ្ជាប់មកជាមួយនូវសម្ភារផ្ទះបាយ គ្រឿងបរិក្ខារបន្ទប់ទឹក និងម៉ាស៊ីនត្រជាក់មួយគ្រឿង។

បន្ថែមពីលើនេះទៀត គម្រោងនេះរួមបញ្ចូលនូវបរិក្ខារនិងសេវាកម្មទំនើបស្របតាមរសនិយមសម័យថ្មី ក្នុងនោះរួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងលេងកម្សាន្តសម្រាប់កុមារ និងសួនច្បារធម្មជាតិដ៏ស្រស់បំព្រង គួបផ្សំនឹងតំបន់ពាណិជ្ជកម្ម និងបរិក្ខារជាច្រើនទៀត ស្ថិតនៅតំបន់​​ Rose Apple Commune និង​ Rose Apple Forum​ របស់គម្រោង។

Rose Apple Square ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីដំណើរការវិវឌ្ឍន៍ទៅមុខយ៉ាងរហ័សរបស់ខេត្តសៀមរាប ដែលក្លាយខ្លួនទៅជាទីក្រុងដ៏ទំនើបទាន់សម័យ ស័ក្ដិសមសម្រាប់បែបបទនៃការរស់នៅរបស់មនុស្សសម័យថ្មី។ ផ្អែកលើលក្ខណៈពិសេសដូចបានរៀបរាប់ខាងលើ វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ប្រសិនបើ Rose Apple Square ក្លាយខ្លួនទៅជាទីសម្គាល់ថ្មីរបស់ខេត្តសៀមរាប ក្រោយការប្រគល់គម្រោងជាផ្លូវការ​ នាឆ្នាំ ២០២២ ខាងមុខនេះ។

ពណ៌

អត្រាចំណេញខ្ពស់ ក្រុមហ៊ុនអភិវឌ្ឍន៍ កើនឡើងតម្លៃខ្ពស់
ព័ត៌មានហរិញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ មានកម្ចីធនាគារ បញ្ចុះតម្លៃ

ព័ត៌មានទូទៅនៃគម្រោង

បន្ទប់សរុប:235 ប្រភេទបន្ទប់:Apartment, Condo ប្រភេទបន្ទប់គេង: 1ទៅដល់2 ទំហំជាន់: 32 ម៉ែតការ៉េ ទៅដល់ 72 ម៉ែតការ៉េ ជាន់:7 ប្លង់:ប្លង់រឹង
អ្នកអភិវឌ្ឍន៍:Urban Living Solutions អត្រាតំបន់បៃតង: 40% បានដាក់បញ្ចូល: 1 ឆ្នាំ មុន ធ្វើបច្ចុប្បន្នភាព:6 ខែ មុន ID អចលនទ្រព្យ:134729

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់ វេរ៉ង់ដា
បំពាក់ដោយគ្រប់គ្រឿងសង្ហារិម

សន្តិសុខ

ប្រព័ន្ធសំលេងរោទ៍ ប្រព័ន្ធបន្លឺសំលេងពេលមានអគ្គីភ័យ
កន្លែងទទួលភ្ញៀវ ២៤/៧ វីដេអូសុវត្ថិភាព

សេវាកម្មផ្សេងៗ

ភ្លើងបម្រុង / ម៉ាសុីនភ្លើង ចំណតរថយន្ត តំបន់ពាណិជ្ជកម្ម តំបន់ទូទៅ សួនច្បារ ក្លឹបហាត់ប្រាណ
ជណ្តើរយោង / ជណ្តើរយន្ត អត់លិចទឹក នៅលើផ្លូវធំ សួនកុមារ កន្លែងកីឡា អាងហែលទឹក

បង្ហាញ

ទេសភាពទីក្រុង

របៀបបង់ប្រាក់

First Option

Installment Milestone ការទូទាត់ប្រាក់
Booking Fee $2,000
Upfront Payment 100% Depends on the actual unit price

Second Option

Installment Milestone ការទូទាត់ប្រាក់
Booking Fee $2,000
Down Payment - Upon Signing SPA 30% (Less Booking Fee) Depends on the actual unit price
4th Month 15% Depends on the actual unit price
7th Month 15% Depends on the actual unit price
11th Month 15% Depends on the actual unit price
13th Month 15% Depends on the actual unit price
Handover 10% Depends on the actual unit price

Third Option

Installment Milestone ការទូទាត់ប្រាក់
Booking Fee $2,000
Down Payment - Upon Signing SPA 10% (Less Booking Fee) Depends on the actual unit price
2nd Month 10% Depends on the actual unit price
3rd Month 10% Depends on the actual unit price
6th Month 12% Depends on the actual unit price
9th Month 12% Depends on the actual unit price
12th Month 12% Depends on the actual unit price
15th Month 12% Depends on the actual unit price
18th Month 12% Depends on the actual unit price
Handover 10% Depends on the actual unit price

Fourth Option (Cambodian Only)

Installment Milestone ការទូទាត់ប្រាក់
Booking Fee $2,000
Down Payment - Upon Signing SPA 10% (Less Booking Fee) Depends on the actual unit price
2nd Month 10% Depends on the actual unit price
3rd Month 10% Depends on the actual unit price
Bank Loan 70% Depends on the actual unit price

Fifth Option (Cambodian Only)

Installment Milestone ការទូទាត់ប្រាក់
Booking Fee $2,000
Down Payment - Upon Signing SPA 10% (Less Booking Fee) Depends on the actual unit price
2nd Month 10% Depends on the actual unit price
3rd Month 10% Depends on the actual unit price
4th Month 10% Depends on the actual unit price
5th Month 10% Depends on the actual unit price
Bank Loan 50% Depends on the actual unit price

យូនីតនៅក្នុងការអភិវឌ្ឍន៍នេះ

រូបភាព វាយ ទំហំសរុប ប្លង់បាត យូនីតដែលនៅទំនេរ ទម្រង់តម្លៃ
Studio 32m² Available
90
$75,580 $60,464
One Bedroom 47m² - 55m² Available
109
$108,600 $86,880
Two Bedrooms 72m² - 78m² Available
28
$169,700 $135,760

សំណួរនិងចម្លើយទូទៅ

The starting price for units in this project is $75,580.00.

For a Studio prices fluctuate between $75,580 - $81,400 depending on the level and facing direction of the property. There are currently 90 units with floor area being 32m².

For a One Bedroom prices fluctuate between $108,600 - $130,950 depending on the level and facing direction of the property. There are currently 109 units with floor area being 47m² - 55m².

For a Two Bedrooms prices fluctuate between $169,700 - $191,850 depending on the level and facing direction of the property. There are currently 28 units with floor area being 72m² - 78m².

Highlights in this project include: High Return Yield, Brand Developer, High Appreciation Value, Developer Financing and Promotional Discount.

Facilities include: Backup Electricity / Generator, Car Parking, Commercial area, Common Area, Garden, Lift / Elevator, Non-Flooding, On main road, Playground and Swimming Pool.

en ឡើងដល់ 20% បញ្ចុះតម្លៃ!

office-image en
0 ការកក់ទុកត្រូវបានដំណើរការ
?
ការបញ្ចុះតម្លៃបម្រុង
x
9 អ្នកទិញតាមប្រព័ន្ធអ៊ីនធើណែត