IT'S LIVE!
  មានបញ្ហា?​ ទាក់ទងមក +855 96 900 0808

en 10% ការបញ្ចុះតម្លៃដែលត្រូវបានធានា!

1
សូមពិនិត្យមើលព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃទាំងអស់ទាក់ទងនឹងអចលនទ្រព្យនេះ
2
ចុចលើប៊ូតុង "ការបញ្ចុះតម្លៃបម្រុង" ដើម្បីធានាបាននូវតម្លៃល្អបំផុត
3
យើងនឹងទាក់ទងអ្នកក្នុងរយៈពេល ៤៨ ម៉ោងទៀតដើម្បីបញ្ជាក់ពីការកក់ទុករបស់អ្នក
4
ជួបជាមួយអ្នកអភិវឌ្ឍន៍ដើម្បីបញ្ចប់កិច្ចព្រមព្រៀង
5
ប្រសិនជាអ្នកសម្រេចចិត្តមិនទិញអចលនទ្រព្យដែលអ្នកបានកក់រួច អ្នកអាចទាមទារប្រាក់កក់យកត្រលប់ទៅវិញបាន។

ការបញ្ចុះតម្លៃដែលត្រូវបានធានា
(Accross All Units)

en 10% បិទ

ការបញ្ចុះតំលៃពិសេស
(ការបញ្ចុះតំលៃពិសេសគឺរាប់បញ្ចូលនូវការបញ្ចុះតំលៃធានាអប្បបរមា)

20% for 100% payment upfront  

ទីក្រុង Stardream Lake Tourism Town

, អណ្ដូងទឹក, បុទុមសាគរ, កោះកុង
តម្លៃលក់ពី $35,640 $360/m2
តម្លៃពិសេសចាប់ពី $28,512 $288/m2

ទីក្រុង Stardream Lake Tourism Town (ដីឡូតិ៍)

ទីក្រុង Stardream Lake Tourism Town គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ របស់ម្ចាស់គម្រោងតារាសាគរ។ វាមានទីតាំងនៅកណ្ដាលនៃគម្រោងអភិវឌ្ឍន៍តារាសាគរ ដែលស្ថិតនៅក្នុងខេត្តកោះកុង។ គម្រោងនេះផងដែរគឺជាការរួមបញ្ចូលគ្នារវាងលំនៅដ្ឋានបែបវីឡា អមជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបឹងដែលជាតំបន់អេកូទេសចរណ៍។សហគមន៍នេះប្រកាន់គោលគំនិត “បរិស្ថាន ជីវិត និងការរស់នៅ”។ គម្រោងនេះសម្រេចបំណងនិងសេចក្ដីប្រាថ្នារបស់អ្នករស់នៅ ដោយផ្ដល់បទពិសោធន៍ថ្មីៗក្នុងកំឡុងពេលវិស្សមកាលនៅតាម មាត់ឆ្នេរ និងបង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ទេសចរណ៍វប្បធម៌ថ្មី។

គម្រោង Stardream Lake Tourism Town លាតសន្ធឹងលើផ្ទៃដី ២៤៨ ហិចតា ដែលនឹងរួមបញ្ចូលសួនអេកូទេសចរណ៍ និងបឹងចំនួន២ នាអនាគត។ គម្រោងនេះធ្វើឡើងដោយប្រើប្រាស់ភាពស្រស់ស្អាតនៃទីធ្លាបៃតង ធម្មជាតិ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដើម្បីបង្កើតមូលដ្ឋានគ្រឹះនៃសហគមន៍ សហគ្រិន និងទេសចរណ៍កម្សាន្ត។ តំបន់ដ៏មានតម្លៃរបស់គម្រោង Stardream Lake Tourism Town ផ្ដល់ភាព ងាយស្រួល និងអំណោយផលដល់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់បង្កើតអាជីវកម្មនៅតំបន់ ជុំវិញនោះ។ គម្រោងនេះនឹងលិចរូបរាងឡើងនាពេលឆាប់ៗនេះ ដែលនឹងជំរុញឲ្យខេត្តកោះកុងឲ្យក្លាយជាចំណុចវិនិយោគថ្មីមួយនៅក្នុងប្រទេសកម្ពុជានិងប្រហែលជាតំបន់អាស៊ីអាគ្នេយ៍។
ដំណាក់កាលទី១នៃ Stardream Lake Tourism Town នឹងធ្វើខ្លួនជាតំបន់ដែលទាន់សម័យ ហើយគ្រោង នឹងប្រែក្លាយខ្លួនជាផ្សាររាត្រីបែបYuehu និងតំបន់ពាណិជ្ជកម្មបែបចិននៅដំណាក់កាលទី២។ នៅដំណាក់កាលទី៣ នឹងត្រូវបានបម្រុងទុកជាទីក្រុងកំសាន្តពិសេស។

អចលនទ្រព្យដែលស្ថិតក្នុងទីក្រុង Stardream Lake Tourism Townត្រូវបានរចនាយ៉ាងប៉ិនប្រសប់ ដោយបូកបញ្ចូលនូវសំណង់បែបទំនើបដែលបានគិតគូរយ៉ាងលម្អិតអំពីគុណភាព និងភាពយូរ អង្វែងរបស់អគារ។ ចំពោះយូនីតពាណិជ្ជកម្មត្រូវបានរចនាយ៉ាងពិសេសជាមួយ នឹងដំបូលរាបស្មើ ដូច្នេះយូនីតពាណិជ្ជកម្មនីមួយៗអាចទទួលបានទេសភាពសមុទ្រស្រស់ស្អាត និងអនុញ្ញាតឱ្យម្ចាស់
អាចប្រើប្រាស់មុខងារបានច្រើនយ៉ាង។ គោលការណ៍រចនាសំខាន់បំផុតនៅតំបន់នេះគឺដើម្បីបង្កើតអោយមានបរិយាកាសល្អសម្រាប់អ្នករស់នៅអាចជួបជុំគ្នានិងរីករាយជាមួយរបៀបនៃការដើរ ទិញឥវ៉ាន់តាមមាត់សមុទ្រយ៉ាងមានក្ដីសុខ។

ទីក្រុង Stardream Lake Tourism Town ត្រូវបានរចនាឡើងមកក្នុងគោលបំណងប្រើប្រាស់ធនធានដ៏ស្រស់ស្អាតរបស់ខេត្តកោះកុងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកាន់ទីនោះឲ្យកាន់តែច្រើន។ តំបន់ខ្ពង់រាបធ្វើឲ្យប្រជាជនទីនោះមានផលវិបាកក្នុងការបម្លាស់ទី ប៉ុន្តែឆាប់ៗនេះទីក្រុង Stardream Lake Tourism Town នឹងទាក់ទាញប្រជាជនដែលមកពីតំបន់ខុសៗគ្នាមកប្រមូលផ្តុំគ្នានៅទីក្រុង
ដែលទើបបង្កើតថ្មីនាខេត្តកោះកុង។

ទីក្រុង Stardream Lake Tourism Town បានបំពេញតម្រូវការរបស់អតិថិជននៅកម្ពុជាកាន់តែច្រើនឡើងៗ។ បរិយាកាសស្រស់ស្អាត​ និងកក់ក្តៅរបស់វាត្រូវបានផ្គូរផ្គងជាមួយនឹងការរចនាដ៏ពិសេសដែលបង្ហាញការគោរពចំពោះសម្រស់ធម្មជាតិដែលកំណត់ខ្លួនវាជាមូលដ្ឋានគ្រឹះនៃគំនិតនិងក្តីសុបិនថ្មីៗ។ វាមិនត្រឹមតែបង្កើតកន្លែងសម្រាប់លំនៅដ្ឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាតំបន់
អាជីវកម្មរស់រវើកក្នុងពេលតែមួយផងដែរ។ ទីក្រុង Stardream Lake Tourism Town ផ្តល់ជូនអ្នកស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក នូវរបៀបរស់នៅដែលពេញលេញនិងទាន់សម័យ

ពណ៌

ក្រុមហ៊ុនអភិវឌ្ឍន៍ កើនឡើងតម្លៃខ្ពស់
បញ្ចុះតម្លៃ

ព័ត៌មានទូទៅនៃគម្រោង

បន្ទប់សរុប:517 ប្រភេទបន្ទប់:Land ប្លង់:ការជួលរយៈពេលវែង
បានដាក់បញ្ចូល: 9 ខែ មុន ធ្វើបច្ចុប្បន្នភាព:4 ខែ មុន ID អចលនទ្រព្យ:150658

របៀបបង់ប្រាក់

First Option

Installment Milestone ការទូទាត់ប្រាក់
Upfront Payment 100% Depends on the actual unit price

Second Option

Installment Milestone ការទូទាត់ប្រាក់
Down Payment - Upon Singing SPA 40% Depends on the actual unit price
24 Months 60% (7.5% every 4 months) Depends on the actual unit price

យូនីតនៅក្នុងការអភិវឌ្ឍន៍នេះ

រូបភាព វាយ ទំហំសរុប ប្លង់បាត យូនីតដែលនៅទំនេរ ទម្រង់តម្លៃ

en ឡើងដល់ 20% បញ្ចុះតម្លៃ!

office-image en
0 ការកក់ទុកត្រូវបានដំណើរការ
?
ការបញ្ចុះតម្លៃបម្រុង
x
21 អ្នកទិញតាមប្រព័ន្ធអ៊ីនធើណែត