IT'S LIVE!
  មានបញ្ហា?​ ទាក់ទងមក +855 96 900 0808

កម្មវិធីលក់អចលនទ្រព្យដំណាច់ឆ្នាំ-សំនួរចម្លើយ

សំនួរ​ ចម្លើយ

មុនពេលអ្នកចុះឈ្មោះ

  1. តើអ្វីជាការលក់អចលនទ្រព្យដំណាច់ឆ្នាំ?
    ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំធំក្នុងប្រទេសកម្ពុជាបំផុតប្រចាំឆ្នាំ២០២០។ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃពេលទិញអចលនទ្រព្យថ្មីៗ រឺលក់បន្តនៅក្នុងកម្មវិធីនេះ ដូច្នេះកុំឱ្យឱកាសកម្រនេះកន្លែងផុតឱ្យសោះ។
  2. តើការលក់អចលនទ្រព្យបំណាច់ឆ្នាំ ធ្វើឡើងនៅថ្ងៃណា?
    គេហទំព័រកម្មវិធីនឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២៧ខែតុលាតទៅ ប៉ុន្តែអតិថិជនដែលមានបំណងកក់អចលនទ្រព្យទាំងនេះអាចធ្វើការកក់បានចាប់ពីថ្ងៃ២៧វិច្ឆិកា ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០។
  3. តើព្រឹត្តិការណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំមិនគិតលុយទេ?
    ទាំងអ្នកចុះឈ្មោះ និងអ្នកចូលរួមកម្មវិធីសុទ្ធតែមិនមានគិតថ្លៃអ្វីទាំងអស់
  4. តើខ្ញុំត្រូវចុះឈ្មោះជាមុនរឺទេ ដើម្បីចូលរួមកម្មវិធីនេះ?
    ត្រូវហើយ អ្នកត្រូវចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីនេះដែលការចុះឈ្មោះគឺគ្រាន់តែបំពេញព័ត៌មានខ្លីប៉ុន្មានប៉ុណ្ណោះ។
  5. តើក្រោយពេលពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំហើយ ខ្ញុំអាចទទួលបានការបណ្ចុះតម្លៃដូចគ្នាទេ​
    មិនត្រឹមត្រូវទេ ការបញ្ចុះតម្លៃពិសេសនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំនេះគឺមានត្រឹមតែពីថ្ងៃទី២៧ខែវិច្ឆិកា ដល់ថ្ងៃទី៣១ធ្នូប៉ុណ្ណោះ។ ការទិញនៅក្រៅកម្មវិធី រឺខុសពីថ្ងៃទាំងនេះ អតិថិជននឹងមិនទទួលបានតម្លៃនេះនោះទេ។
  6. តើអ្នកណាត្រូវបានគេចាត់ទុកថាជាអ្នកទិញមានសិទ្ធិទទួលបានការលក់នេះ?
    អ្នកណាក៏អាចចូលរួមព្រឹត្តិការណ៍និងកក់ទុកយូនីតរបស់គេរបស់ពួកគេ។ មិនមានការរឹតត្បិតថាអ្នកណាអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបានទេ។ :newline សូមបញ្ជាក់ផងដែរថា ជនជាតិបរទេសមិនអនុញ្ញាតឲ្យកាន់កាប់ដីធ្លីនៅកម្ពុជាឡើយ។ :reakhurl ផ្ដល់យោបល់ឲ្យទិញអចលនទ្រព្យ បែប (ជាទូទៅក្នុងចំណោមយូនិតខុនដូដែលអាចរកបានក្នុងកំឡុងការលក់អចលនទ្រព្យBlack Friday)។

អ្នកអភិវឌ្ឍន៍និងការបញ្ចុះតម្លៃ

  1. តើកម្មវិធីនេះមានគម្រោងអភិវឌ្ឍន៍ចំនួនប៉ុន្មាន?
    នឹងមានអ្នកអភិវឌ្ឍន៍ដែលបានជ្រើសរើសរហូតដល់ជាង ៦០ ក្រុមហ៊ុនដែលរួមមានក្រុមហ៊ុនអភិវឌ្ឍន៍បុរីនិងខុនដូល្បីៗជាច្រើន។
  2. តើកម្មវិធីនេះមានអចលនទ្រព្យលក់បន្តចំនួនប៉ុន្មាន?
    កម្មវិធីនេះនឹងមានអ្នកអភិវឌ្ឍន៍ដែលបានជ្រើសរើសរហូតដល់ ២៨ នាក់ដែលរួមមានការអភិវឌ្ឍបុរីនិងខុនដូល្បីៗជាច្រើនចូលរួម។

ជំនួយផ្នែកហិរញ្ញវត្ថុនិងច្បាប់

  1. តើកម្មវិធីនេះមានផ្តល់ជាការប្រឹក្សាផ្នែកកម្ចីឬទេ?
    ប្រសិនបើអ្នកមានចំណាប់អារម្មណ៍​ក្នុងការទទួលបាននូវសេវាកម្មកម្ចី ពួកយើងនឹងទាក់ទងជូនអ្នកភ្លាមៗបន្ទាប់ពីអ្នកធ្វើការកក់ទុកនូវអចលនទ្រព្យណាមួយ។ យើងក៏ណែនាំឱ្យអ្នកពិភាក្សាជាមួយម្ចាស់គម្រោងអភិវឌ្ឍន៍ព្រោះជូនកាលគម្រោងទាំងនេះអាចមានហិរញ្ញប្បទានផ្ទាល់ខ្លួនជូនទៅដល់អតិថិជន។

ធ្វើការកក់

  1. ប្រសិនបើខ្ញុំមានបញ្ហាជាមួយនឹងការតភ្ជាប់អ៊ីធឺណិតតើខ្ញុំអាចទាក់ទងមកតាមទូរស័ព្ទដើម្បីកក់ផ្ទះដែលខ្ញុំពេញចិត្តបានទេ?
    ប្រសិនជាអ្នកមានបញ្ហាអ៊ីនធឺណែត មិនអាចចូលទៅកាន់គេហទំព័រកម្មវិធីបាន សូមទាក់ទងមកលេខទូរស័ព្ទលេខ ០៩២​​ ៩២១០០០ ដើម្បីទទួលបានពត៌មានបន្ថែមអំពីកម្មវិធី។
  2. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនទិញអចលនទ្រព្យដែលបានបម្រុងទុកបន្ទាប់ពីបង់ថ្លៃកក់? តើខ្ញុំអាចយកប្រាក់របស់ខ្ញុំមកវិញបានទេ?
    ប្រសិនជាអ្នកសម្រេចចិត្តថាមិនទិញអចលនទ្រព្យដែលលោកអ្នកបានកក់រួច លោកអ្នកមានរយៈពេល១៤ថ្ងៃដើម្បីធ្វើការស្នើសុំឱ្យសងប្រាក់កក់ត្រលប់ទៅវិញ តាមរយៈការជូនដំណឹងជាលាយល័ក្ខអក្សរមកកាន់យើងខ្ញុំ ហើយក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការបង់សងប្រាក់កក់លោកអ្នកត្រលប់ទៅវិញ។ ការស្នើសុំត្រូវធ្វើតាមរយៈការអ៊ីម៉ែលទៅ info@realestate.com.kh
  3. តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំបង់ថ្លៃការកក់របស់ខ្ញុំ?
    ការបង់ប្រាក់កក់របស់អ្នកគឺដើម្បីរក្សាទុកការបញ្ចុះតម្លៃរបស់គម្រោងអចលនទ្រព្យដែលអ្នកពេញចិត្ត។ Realestate.com.kh នឹងទាក់ទងទៅអ្នកដើម្បីពីអ្នកកក់ប្រាក់រួច។
  4. តើខ្ញុំអាចយកថ្លៃកក់របស់ខ្ញុំទៅឱ្យអ្នកផ្សេងប្រើប្រាស់បានទេ?
    ត្រឹមត្រូវ គឺអាស្រ័យទៅលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង
  5. តើខ្ញុំអាចប្តូរទៅខុនដូផ្សេងបានទេបន្ទាប់ពីខ្ញុំបានធ្វើការកក់រួច?
    ត្រឹមត្រូវ គឺអាស្រ័យទៅលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង
  6. ប្រសិនបើខ្ញុំរកឃើញកិច្ចព្រមព្រៀងល្អប្រសើរជាងមុនជាមួយទីភ្នាក់ងារមួយ, តើអ្នកនឹងផ្តល់តម្លៃល្អជាងនេះឱ្យខ្ញុំទេ?
    អតទេ! យើងខ្ញុំមិនមានតម្លើងថ្លៃ រឺបង្ខូចតម្លៃដើម្បីធ្វើឱ្យការបញ្ចុះតម្លៃមើលទៅឃើញច្រើននោះទេ។ ប្រសិនជាលោកអ្នករកឃើញថា ភ្នាក់ងារ រឺគម្រោងណាមួយបានធ្វើរឿងទាំងនេះ យើងខ្ញុំមិនបញ្ឈប់ការចូលរួមរបស់ក្រុមហ៊ុម រឺភ្នាក់ងារទាំងនេះពីកម្មវិធីរបស់ក្រុមហ៊ុនយើងខ្ញុំជាអចិន្រ្តៃយ៍។
  7. តើខ្ញុំអាចធ្វើការកក់ប្រាក់បានទេបន្ទាប់ពីព្រឹត្តិការណ៍នេះចប់?
    គួរឱ្យសោកស្តាយ ការកក់នឹងត្រូវបានបិទនៅពេលព្រឹត្តិការណ៍បានបញ្ចប់ដូច្នេះត្រូវប្រាកដថាអ្នកបានកក់រាល់គម្រោងដែលអ្នកពេញចិត្តមុនពេលកម្មវិធីត្រូវបានបញ្ចប់។
  8. ខ្ញុំបានធ្វើការកក់គម្រោងអភិវឌ្ឍន៍ខុស តើខ្ញុំអាចធ្វើអ្វីបាន?
    សូមទាក់ទងមកយើងតាមរយៈការជជែកផ្ទាល់រឺទំនាក់ទំនងមកយើងប្រសិនបើមានរឿងនេះកើតឡើងដូច្នេះយើងអាចសងប្រាក់វិញដល់អ្នកវិញតាមដែលអាចធ្វើទៅបាន។
  9. តើនឹងមានអ្វីកើតឡើងនៅពេលព្រឹត្តិការណ៍បានបញ្ចប់?
    នៅពេលព្រឹត្តិការណ៍នេះចប់ រាល់ការកក់ទុកទាំងអស់នឹងត្រូវបានផ្ញើទៅគម្រោងអភិវឌ្ឍន៍ដែលនឹងទាក់ទងទៅអ្នកដើម្បីធ្វើប្រតិបត្តិការទិញលក់។ នៅកម្មវិធីនេះបញ្ចប់ លោកអ្នកមិនអាចកក់ប្រាក់ដើម្បីបានទទួលការបញ្ចុះតម្លៃទៀតទេ។

សំណួរទាក់ទងនឹងការទូទាត់ប្រាក់

  1. តើការបង់ប្រាក់នៅលើគេហទំព័ររបស់អ្នកមានសុវត្ថិភាពទេ?
    វាមានសុវត្ថិភាព១០០% ក្នុងការបង់ប្រាក់របស់អ្នកនៅក្នុងកម្មវិធីនេះ​។ Realestate.com.khគឺជាក្រុមហ៊ុនប្រភេទឌីជីថលដែលបានចុះបញ្ជីស្របច្បាប់។ក្រុមហ៊ុនយើងខ្ញុំក៏ជាគេហទំព័រធំបំផុតលំដាប់លេខ ១ នៅកម្ពុជា។ ពួកយើងបានដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៩។ ចាប់តាំងពីពេលនោះមកយើងបានជួយដល់អ្នកស្វែងរកអចលនទ្រព្យទាំងអតិថិជនខ្នាតជាតិនិងអន្តរជាតិជាច្រើនសម្រាប់តម្រូវការរបស់ពួកគេ។ ការិយាល័យរបស់ពួកយើងស្ថិតនៅផ្លូវលេខ ៦៣ កែងផ្លូវ ៣០២ បឹងកេងកង ១ រាជធានីភ្នំពេញ។ អ្នកក៏អាចចូលមើលយើងតាមរយៈគេហទំព័រផ្លូវការរបស់យើងផងដែរ: Realestate.com.kh និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀត។
  2. តើអ្នកទទួលប្រភេទនៃការទូទាត់សាច់ប្រាក់អ្វីខ្លះ?
    យើងទទួលយកការទូទាត់ជាប្រាក់ដុល្លារអាមេរិកតាមរយៈ Mastercard , UnionPay និង ABA PayWay ។
  3. ខ្ញុំមិនអាចស្កេនកូដABAបានទេ,​តើខ្ញុំត្រូវធ្វើដូចម្ដេច?
    យើងខ្ញុំទទួលយកការកក់ប្រាក់ជារូបិយប័ណ្ណដុល្លារតាមរយៈការបង់តាម Mastercard, Visacard, UnionPay
  4. បើខ្ញុំមិនមានការបង់ប្រាក់ប្រភេទនេះ តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច?
    លោកអ្នកអាចធ្វើការផ្ទេរប្រាក់កក់តាមរយៈគណនីធនាគារ ABA របស់ក្រុមហ៊ុនយើងខ្ញុំបានដោយមិនមានការបូករួមពន្ធអាការតាមរយៈឈ្មោះ O'sullivan Thomas Francis Account: 000133047
  5. បន្ទាប់ពីបង់ថ្លៃកក់រួចហើយ តើខ្ញុំអាចទាមទារសំណងវិញភ្លាមៗទេ?
    ត្រឹមត្រូវហើយ លោកអ្នកមានពេល១៤ថ្ងៃដើម្បីផ្តល់ដំណឹងមកកាន់ក្រុមការងាររបស់ពួកយើង ប្រសិនជាលោកអ្នកមានបំណងស្នើសុំប្រាក់កក់ត្រលប់ទៅវិញ។ ការស្នើសុំត្រូវធ្វើដោយអ៊ីម៉ែលមកអាសយដ្ឋាន info@realestate.com.kh ។ ពួកយើងនឹងធ្វើការសងប្រាក់កក់វិញក្នុងរយៈពេល១៤ថ្ងៃ (ថ្ងៃធ្វើការ)។
  6. តើមានការបញ្ជាក់ជាផ្លូវការណាមួយអំពីការទូទាត់ការកក់របស់ខ្ញុំទេ?
    ការបញ្ជាក់ពីការទូទាត់របស់អ្នកនឹងត្រូវបានជ្រើសតាមការបង់ប្រាក់របស់អ្នក។ រាល់ជម្រើសនៃការបង់ប្រាក់ដែលពួកយើងទទួល គឺមានសុវត្ថិភាព ១០០%
  7. តើប្រាក់កក់ $៥០០នឹងត្រូវដកចេញពីតម្លៃអចលនទ្រព្យដែលខ្ញុំបានជ្រើសរើសមែនទេ?
    ប្រាក់កក់$៥០០ដុល្លារនឹងក្លាយជាផ្នែកមួយនៃប្រាក់សរុបរបស់តម្លៃបង់ទិញអចលខទ្រព្យ។ ឧទារហ៍៖ ប្រសិនជាតម្លៃអចលនទ្រព្យ $៥០,០០០ ដូច្នេះបន្ទាប់ពីកក់រួច លោកអ្នកត្រូវបង់ត្រឹមតែ$៤៩,៥០០០ ប៉ុណ្ណោះ។